សរុប​រឿង ​កំពូល​ៗ ​នៅ World Cup ​ឆ្នាំ​នេះ ​អាន​ហើយ​អាច​សើច ​អាច​សរសើរ

ព្រឹត្តិការណ៍ World Cup 2018 ​បាន​បិទ​បញ្ចប់​ហើយ ​ដោយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​ជា​ម្ចាស់​ជើង​ឯក​នា​ឆ្នាំ​នេះ ​ក្រោយ​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត ៤-២។

ដើម្បី​ជា​ការ​រំលឹក​សរុប​ព្រឹត្តិការណ៍ World Cup ​ទាំង​មូល ខាង​ក្រោម​នេះ​ជា​រឿង​ខ្លះ​ៗ ​ដែល​ពេល​ដឹង​ហើយ​អាច​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សើច​សប្បាយ ​ហើយ​រឿង​ខ្លះ​ទៀត ​អាច​នឹង​បង្ហាញ​អ្នក​ពី​អត្តចរិត​របស់​អ្នក​ដឹក​នាំ​ផង​ដែរ៖

១ អ្នក​គាំទ្រ​ជប៉ុន ជាប់​លេខ​១​ជា​អ្នក​គាំទ្រ​គំរូ

តាំង​ពី​បើក​ឆាក​ការ​ប្រកួត​នៅ World Cup ​មក ​អ្នក​គាំទ្រ​ជប៉ុន​តែងតែ​ជួយ​សំអាត​កីឡដ្ឋាន​ជា​និច្ច ​បើ​ទោះ​ជា​ក្រុម​ខ្លួន​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ។ ​នេះ​ជា​គំរូ​ល្អ​មួយ ដែល​អ្នក​គាំទ្រ​ផ្សេង​ៗ​សរសើរ​ដល់​ប្រជាជន​ជប៉ុន​ជា​ខ្លាំង។

២ អាជ្ញាកណ្ដាល​ស្ដី​ឱ្យ Neymar

លោក​ Bjorn Kuipers ​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត​រវាង​ប្រេស៊ីល​និង​កូស្ដារីកា ​បាន​ស្ដី​បន្ទោស​ចំពោះ​ការ​ធ្វើ​ពុត​របស់ Neymar ​អំឡុង​ពេល​រូបគេ​ធ្វើ​ដួល​ដើម្បី​បាន​ប៉េណាល់ទី។ ​នៅ​គ្រា​នោះ ​លោក Bjorn ​បាន​បញ្ជាក់​ទៅ Neymar ​ថា ​សូម​កុំ​ធ្វើ​ដូច្នេះ​ម្ដង​ទៀត ​វា​ល្មម​គ្រប់គ្រាន់​ហើយ ​កុំ​មក​តវ៉ា។

៣ Idrissa Gueye ​ឈរ​មើល​គ្រាប់​បាល់​របស់ Mina

Yerry Mina ​បាន​តែត​ចូល​ឱ្យ​ក្រុម​កូឡុំប៊ី​យ​ក​ជ័យជម្នះ​លើ​ក្រុម​សេណេហ្គាល់​ក្នុង​ការ​ប្រកួត​ក្នុង​ពូល។ ​មួយ​គ្រាប់​នោះ ​គេ​សង្កេត​ឃើញ​ថា Idrissa Gueye ​ដែល​ជា​ខ្សែ​ការពារ​របស់​ក្រុម​សេណេហ្គាល់ ​បែរ​ជា​ច្រត់​ចង្កេះ​មើល​បាល់​នោះ​ទៅ​វិញ ​មិន​បាន​ជួយ​បិទ​កីឡាករ​របស់​ក្រុម​កូឡុំប៊ី​នោះ​ទេ។

៤ Nikola Kalinic ​បដិសេធ​មិន​ចូល​លេង​ក្នុង​នាម​កីឡាករ​បម្រុង

Nikola Kalinic ​បាន​បដិសេធ​មិន​ព្រម​លេង​នោះ​ទេ ​ក្នុង​នាម​ខ្លួន​ជា​កីឡាករ​បម្រុង​ក្នុង​ជម្រើស​ជាតិ​ក្រូអាត។ កត្តា​នេះ ​បាន​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​រហូត​ដល់​គ្រូ​បង្វឹក​ក្រូអាត​សម្រេច​ចិត្ត​កាត់​ឈ្មោះ​គេ​ចេញ​ពី​ក្រុម​តែ​ម្ដង។

៥Oscar Tabarez ​ប្រឹង​បញ្ជា​ក្រុម​អ៊ុយរុយហ្គាយ ទាំង​ខ្លួន​កំពុង​ឈឹ

លោក Oscar Tabarez ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ។ លោក​បាន​ធ្លាក់​ខ្លួន​ឈឺ ​មុន​ពេល​ World Cup ​ចូល​មក​ដល់ ប៉ុន្តែ​គ្រូ​បង្វឹក​រូប​នេះ​នៅ​តែ​ជំនះ​មក​បញ្ជា​កូន​ក្រុម​ឱ្យ​ខាន​តែ​បាន។ ការ​ព្យាយាម​របស់​គ្រូ​បង្វឹក​រូប​នេះ ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​និង​គោរព​ចំពោះ​ការ​ការងារ​របស់​លោក​ខ្លាំង​ណាស់៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT