Carvajal៖ ​ចូល​ហាត់​វិញ ​ក្រុម Real Madrid ​គ្រប់គ្រង​បាល់​មិន​បាន​ល្អ​ទេ​

​ក្រុម Real Madrid ​បាន​ប្រមូល​ផ្ដុំ​គ្នា​ហ្វឹកហាត់​ឡើង​វិញ​ហើយ ក្រោយ​ពី​ខកខាន​ជា​ច្រើន​​សប្ដាហ៍​ដោយសារ​តែ​មេរោគ Covid-19 ​វាយ​លុក​ខ្លាំង​។

ការ​ត្រលប់​មក​ហ្វឹកហាត់​វិញ​នេះ​ដែរ ​កីឡាករ​ក្រុម Real Madrid ​ហាក់​ដូច​ជា​មិន​ទាន់​លេង​ត្រូវ​គ្នា​នោះ​ទេ។ ដោយ​សូម្បី​តែ​ការ​គ្រប់គ្រង​បាល់​ក៏​មិន​ទាន់​បាន​ល្អ ​ដូច​ធម្មតា​ផង​ដែរ។ ​​Dani Carvajal ​ខ្សែ​ការពារ​របស់​ក្រុម​អធិរាជ​ស ​បាន​និយាយ​ថា​ក្រុម​ទាំង​មូល​នៅ​រឹង​ជើង​នៅ​ឡើយ មិន​ទាន់​អាច​លេង​បាន​ល្អ​វិញ​នោះ​ទេ។ ​ពួកគេ​ត្រូវ​ការ​ពេល​វេលា​ទៀត ​ទើប​អាច​ត្រលប់​មក​រក​ភាព​ធម្មតា​វិញ។

​រំលឹក​ថា​ការ​ប្រកួត La Liga ​ត្រូវ​បាន​រដ្ឋាភិបាល​អេស្ប៉ាញ​យល់​ព្រម​ឱ្យ​បើក​ការ​ប្រកួត​ឡើង​វិញ​ហើយ ប៉ុន្តែ​ត្រូវ​លេង​ដោយ​គោរព​លក្ខខណ្ឌ​ជា​ច្រើន ​ក្នុង​នោះ​ក៏​មាន​លេង​ដោយ​បិទ​ទ្វា​ផង​ដែរ។ ​គេ​រំពឹង​ថា​ប្រសិន​បើ​គ្រប់​ក្លឹប​ទាំង​អស់ ​បាន​ហ្វឹកហាត់​ដិតដល់ ​នោះ​ការ​ប្រកួត​អាច​នឹង​ធ្វើ​ឡើង​វិញ​នៅ​ពាក់​កណ្ដាល​ខែ​ក្រោយ​នេះ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT