Liverpool ​កំពុង​តាម​ទិញ Neymar ​ថ្មី​ម្នាក់​នៅ​ប្រេស៊ីល​

​ក្រុម​ហង្ស​ក្រហម Liverpool ​កំពុង​តាម​ទិញ​ Talles Magno ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា Neymar ​ថ្មី​ម្នាក់​ទៀត​របស់​ក្រុម​ប្រេស៊ីល។

​កីឡាករ​វ័យ​១៧​ឆ្នាំ​ខាង​លើ​នេះ ​បាន​ចំណាយ​ពេល​ពេញ​១​រដូវ​កាល​ជាមួយ​ក្រុម Vasco da Gama ​នៅ​លីគ​កំពូល​របស់​ប្រេស៊ីល។ ​Magno ​ក៏​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​សំខាន់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក្រោម​អាយុ​១៧​ឆ្នាំ​ផង​ដែរ​ក្នុង​ការ​ប្រកួត​នានា​កន្លង​មក។ ​រូបគេ​បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង ​មាន​ទេព​កោសល្យ​ម្នាក់​សម្រាប់​ប្រេស៊ីល​នា​ពេល​បច្ចុប្បន្ន​នេះ។

​ឃើញ​សមត្ថភាព​ល្អ​យ៉ាង​នេះ​ហើយ​ ទើប​ក្រុម​របស់​លោក Klopp ​ចង់​បាន ដើម្បី​នាំ​យក​​ទៅ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត។ ​តម្លៃ​ខ្លួន​របស់​កីឡាករ​ម្នាក់​ខាង​លើ​នេះ ​អាច​នឹង​ដល់​១៧​លាន​ផោន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT