ក្រុម Real Madrid នឹងត្រូវប៉ះជាមួយក្រុម Manchester City ជើងទី២ពានរង្វាន់ UEFA Champions League នៅថ្ងៃទី៧ខែសីហាឆ្នាំ២០២០ខាងមុខនេះ។
កាលពីជើងទី១កន្លងទៅ ក្រុម Man City បានយកឈ្នះលើក្រុម Real Madrid ២-១ ក្នុងទឹកដីអេស្ប៉ាញតែម្ដង។ ប៉ុន្តែក្រោយពីនោះមក ការប្រកួតមិនអាចដំណើរការបន្ដទៀតបានទេ ដោយសារតែមេរោគ Covid-19 វាយលុកពេញពិភពលោក។ តែមួយរយៈនេះ មេរោគកាចសាហាវនេះហាក់ដូចជាថមថយបន្តិចហើយ ទើបបានជាការប្រកួតជាច្រើនគ្រោងបើកដំណើរការឡើងវិញ។
UEFA Champions League ដែលជាការប្រកួតធំបំផុតនៅអឺរ៉ុបក៏មានគម្រោងត្រលប់មកវិញផងដែរ។ ដោយមានប្រភពមួយចំនួនបានអះអាងថានៅខែសីហាខាងមុខ គឺជាពេលវេលាដែលការប្រកួតអាចធ្វើបាន។ ដោយក្រុម Real Madrid នឹងត្រូវប៉ះក្រុម Man City នៅថ្ងៃទី៧ខែសីហាឆ្នាំ ២០២០៕ប្រភព Dailymail