ការប្រកួតលីគកំពូលអាល្លឺម៉ង់នឹងត្រលប់មកវិញនៅយប់ថ្ងៃសុក្រនេះហើយ ដែលជាបើកប្រកួតមុនគេបំផុតក្នុងចំណោមលីគកំពូលទាំង៥នៅអឺរ៉ុប។
ក្នុងការប្រកួតនេះដែរ នឹងត្រូវលេងដោយគ្មានអ្នកគាំទ្រទស្សនានោះទេ ហើយក៏នឹងមានច្បាប់ថ្មីមួយចំនួនដាក់ចូលផងដែរ។ ក្នុងចំណោមនោះគឺការផ្លាស់ប្ដូរកីឡាករមើលទៅប្លែកជាងគេ។ លីគកំពូលអាល្លឺម៉ង់ នឹងអាចផ្លាស់ប្ដូរកីឡាករបាន៥នាក់ក្នុងមួយប្រកួត។ ការផ្លាស់ប្ដូរកីឡាករច្រើននាក់បាននេះ គឺដើម្បីឱ្យក្រុមទាំងអស់លេងបាន១សប្ដាហ៍ទី២ប្រកួត ដើម្បីឱ្យបានឆាប់ចប់លីគ។
មួយវិញទៀតក្លឹបទាំងអស់នៅអាល្លឺម៉ង់ក៏បានព្រមព្រៀងគ្នាផងដែរ ប្រសិនបើមានរឿងមិនល្អណាមួយឱ្យលីគផ្អាកទៀត នោះក្រុមដែលស្ថិតនៅលើគេ នឹងក្លាយជាជើងឯកសម្រាប់រដូវកាលនេះតែម្ដង៕ប្រភព Goal