ក្រុម FC Barcelona បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់វិញហើយ ក្រោយពីសម្រាកនៅផ្ទះជាច្រើនសប្ដាហ៍មកនេះ ដោយសារតែមេរោគ Covid-19 វាយលុកអេស្ប៉ាញខ្លាំង។
ក្រោយពីបានត្រលប់មកហ្វឹកហាត់វិញនេះដែរ Messi ប្រធានក្រុមអ្នកមានបុណ្យបាននិយាយថា៖ “អំឡុងពេលនៅផ្ទះ ខ្ញុំពិតជាពិបាកណាស់ មានតែលេងជាមួយគ្រួសារប៉ុណ្ណោះ។ ពេលនេះ កាយសម្បទារបស់ខ្ញុំបានល្អឡើងវិញហើយ។ ខ្ញុំបានហ្វឹកហាត់ជាប្រចាំនៅផ្ទះ ដើម្បីឱ្យរាងកាយរឹងម៉ាំល្អ។ យើងកំពុងតែហ្វឹកហាត់ជុំគ្នា ដើម្បីប្រមូលកម្លាំង និងការយល់ចិត្តមកវិញ។ នេះជាការត្រៀមខ្លូនដើម្បីត្រលប់ចូលទីលានវិញ ដោយលេងបិទទ្វា”។
រំលឹកថាក្របខណ្ឌ La Liga គ្រោងនឹងបើកដំណើរការវិញនៅពាក់កណ្ដាលខែក្រោយនេះហើយ។ ពេលនេះក្រុមទាំងអស់ កំពុងសម្រុកហ្វឹកហាត់ត្រៀមខ្លួន ដើម្បីបញ្ចប់រដូវកាលនេះ៕ប្រភព Marca