Man Utd ​អាច​យក​ម្នាក់​នេះ​វិញ ​បើ​សិន​ជា Sancho ​តម្លៃ​ដល់​១០០​លាន​ផោន​

​ក្រុម​បិសាច​ក្រហម Manchester United ​ចង់​បាន Sancho ​របស់​ក្រុម Dortmund ​ខ្លាំង ប៉ុន្តែ​ប្រសិន​បើ​តម្លៃ​ខ្លួន​របស់​គេ​ដល់​១០០​លាន​ផោន​ឬ​លើស​នេះ​ទៀត ​នោះ​បិសាច​ក្រហម​ប្រហែល​ត្រូវ​ដក​ចិត្ត​វិញ​ហើយ។

​ប្រភព​នៅ​អង់គ្លេស ​ក៏​បាន​ចុះ​ផ្សាយ​ថា​ប្រសិន​បើ Man Utd ​មិន​អាច​យក Sancho ​នេះ​បាន​ទេ ​នោះ​ពួកគេ​ក៏​មាន​ជម្រើស​១​ទៀត​ដែរ។ ​ខ្សែ​បម្រើ​ស្លាប Rabbi Matondo ​ដែល​ជា​អតីត​កីឡាករ Manchester City ​បច្ចុប្បន្ន​លេង​នៅ Schalke ​ជា​កីឡាករ​ម្នាក់​ដែល​ក្រុម​លោក Ole ​មើល​ឃើញ​ថា​ល្អ​មិន​ចាញ់ Sancho ​ឡើយ។ ​មួយ​វិញ​ទៀត តម្លៃ​ខ្លួន​របស់​កីឡាករ​ម្នាក់​នេះ ក៏​នឹង​មិន​ថ្លៃ​ដល់ Sancho ​ដែរ។

កីឡាករ​វ័យ​១៩​ឆ្នាំ​ខាង​លើ​នេះ ​ទើប​ចាកចេញ​ពី​ក្រុម Man City ​ទៅ​លេង​នៅ Schalke 04 ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ។ ​រូបគេ​បាន​ជាប់​ជម្រើស​ជាតិ​វែល​តាំង​ពី​ឆ្នាំ​២០១៨​មក​ម្ល៉េះ ​ហើយ​មាន​រាម​ច្បង​ជា​ច្រើន​ថា ​Rabbi ​នឹង​មាន​អនាគត​ល្អ​មិន​ខាន ប្រសិន​បើ​រូបគេ​ប្រឹងប្រែង​ដូច​បច្ចុប្បន្ន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT