Nelson Semedo និយាយ​ច្បាស់ៗ​ថា​ចង់​វិល​ត្រលប់​ទៅ​ក្លឹប​មួយ​នេះ ហើយ​លែង​គិត​រឿង​លុយ​ជា​ធំ

Nelson Semedo បាន​និយាយ​អំពី​អតីតកាល​របស់​ខ្លួន​ធ្លាប់​លេង​ឲ្យ​ក្លឹប Benfica នៅ​ឯ​ប្រទេស​ព័រទុយហ្គាល់ ហើយ​បាន​ទម្លាយ​ពី​បំណង​ទៅ​ថ្ងៃ​មុខ ថា​មាន​ចិត្ត​ចង់​ត្រលប់​ទៅ​ក្លឹប​នោះ​វិញ​បើ​អាច​ទៅ​រួច។

និយាយ​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ក្លឹប ខ្សែ​ការពារ Barcelona និយាយ៖ “ខ្ញុំ​ចង់​វិល​ត្រលប់​ទៅ​ដូច​ពេល​វេលា​ដែល​ខ្ញុំ​បាន​ផ្តល់​គ្រប់​យ៉ាង​ជួយ​ដល់​ក្រុម [Benfica] ហើយ​មិន​មែន​គិត​ដល់​រឿង​លុយ​ដូច​មនុស្ស​មួយ​ចំនួន​គិត​នោះ​ទេ”។

លោក​បន្ត​ថា៖ “វា​ពិត​ជា​មិន​អាច​រៀបរាប់​បាន ការ​ដែល​អាច​ឈ្នះ​ជើងឯក​នៃ​ក្លឹប​ក្នុង​បេះដូង​របស់​យើង និង​ជា​ក្តីស្រមៃ​ដែល​បាន​ក្លាយ​ជា​ការ​ពិត”។

បញ្ជាក់​ថា​កាល​លេង​នៅ Benfica កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​លីគ ២ លើក និង​ពាន​ក្រៅ​ក្របខ័ណ្ឌ​ផ្សេង​ទៀត ៣ លើក។

បច្ចុប្បន្ន​អនាគត​របស់​គេ​កំពុង​ជាប់​សង្ស័យ ក្រោយ​ជាប់​ឈ្មោះ​ក្នុង​ចចាមអារ៉ាម​ដែល​ថា Barcelona អាច​នឹង​លក់​រូប​គេ​ចេញ ដើម្បី​ប្រមែប្រមូល​ថវិកា​នាំ​យក Martinez ពី Inter Milan៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT