ខ្សែ​ការពារ Crystal ​ថា “ស្តេច​ពីងពាង” ល្អ​ជាង​ខ្សែ​ការពារ​មួយ​រូប​នេះ​ដែល​គ្រប់​គ្នា​រមែង​សរសើរ

ខ្សែ​ការពារ​នៅ​ក្លឹប Crystal Palace គឺ​កីឡាករ Patrick van Aanholt បាន​និយាយ​ថា Aaron Wan-Bissaka ឬ​មាន​រហ័ស​នាម <<ស្តេច​ពីងពាង>> ពិត​ណាស់​គឺ​ជា​ខ្សែ​ការពារ​ក្រោយ​ដែល​មាន​សមត្ថភាព​ល្អ​ជាង Alexaner Arnold។

ប្រាប់​សារព័ត៌មាន៖ “តើ​គេ​ល្អ​ជាង Alexander-Arnold មែន​ទេ? នោះ​គឺ​ពិត​ហើយ គ្មាន​អ្វី​ដែល​គួរ​ឲ្យ​ងឿងឆ្ងល់​ទេ ពោល​គឺ Aaron គឺ​ពិត​ជា​អស្ចារ្យ ល្អ​ជាង Trent”។

លោក​បន្ថែម៖ “បើ​និយាយ​ពី Arnold គេ​ល្អ​ការ​សម្រុក និង​ការ​លើក​បាល់​ជ្រុង​របស់​គេ​ជាមួយ​នឹង​បច្ចេកទេស​ជើង​ស្តាំ តែ​ខ្ញុំ​នៅ​តែ​គោរព​ឲ្យ​តម្លៃ​សម្រាប់ Arnold ដោយ​គេ​ធ្វើ​បាន​ល្អ​ជា​ពិសេស​ការ Assist តែ​បើ​និយាយ​ពី​ការ​ការពារ អ្នក​សួរ​តែ Stereling ទៅ ថា Bissaka គេ​ល្អ​កម្រិត​ណា”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT