អ្នកជក់ទស្សនាបាល់ទាត់នារដូវកាល ២០១៩/២០ នេះ ប្រាកដជាស្គាល់ច្បាស់នូវយុវជនឡើងកូដមួយរូប គឺ Erling Haaland ដែលបានផ្លាស់ចេញពី Red Bull Salzburg មកចូលរួមនៅ Dortmund កាលពីដើមខែមករាកន្លងទៅ។
និយាយពី Haaland គឺនឹកដល់គ្រាប់បាល់របស់គេជាធំ ដោយរដូវកាលទោលទាំងមិនទាន់បញ្ចប់ បុរសវ័យ ១៩ ឆ្នាំ បំបែកបាន ៤០ គ្រាប់ហើយ នេះរាប់ទាំងគ្រាប់បាល់នៅក្លឹបចាស់+ក្លឹបថ្មីនារដូវកាលតែមួយ។
បើធៀបគ្រាប់នេះ គឺខ្សែប្រយុទ្ធ Real Madrid ៣ រូបបូកបញ្ចូលគ្នា មិនទាន់ស្មើ Haaland ម្នាក់ផង។ ដោយ Karim Benzema ទើបរកបាន ១៩ គ្រាប់ រីឯ Gareth Bale ធ្វើបាន ៣ គ្រាប់និង Luka Jovic បាន ២ គ្រាប់ សរុបមាន ២៤ គ្រាប់ប៉ុណ្ណោះ។
ក្នុងនោះបើរាប់ជើងថ្មី Eden Hazard គឺទើបបំបែកបានមួយគ្រាប់គត់ ក្រោយរបួសញាំញីឥតឈប់នារដូវកាលដំបូងជាមួយ Real Madrid៕ ប្រភព៖ AF