Neymar នឹង​ក្លាយ​ជា​មិត្ត​រួម​ក្លឹប Ronaldo នៅ Juventus?

ទន្ទឹម​នឹង​ទីផ្សារ​ដោះដូរ​កៀក​ចូល​មក​ដល់ របាយការណ៍​ចចាមអារ៉ាម​ចុងក្រោយ​មួយ​បាន​ចុះ​ផ្សាយ​ថា​តារា​ឆ្នើម Neymar Jr អាច​នឹង​ក្លាយ​ជា​មិត្ត​រួម​ក្រុម​របស់ Cristiano Ronaldo នៅ​ឯ​ក្លឹប Juventus ក្នុង​លីគ Serie A។

តាម​សារព័ត៌មាន Deportes Cuatro ​បាន​ចុះ​ផ្សាយ សេះ​បង្កង់​នឹង​ត្រូវ​លក់​កីឡាករ​ជា​ច្រើន​រូប​របស់​ខ្លួន ដែល​កំពុង​គរ​ជើង​នៅ​ក្លឹប ហើយ​ប្រមែប្រមូល​ថវិកា​នាំ​យក Neymar មក​កាន់​ទីក្រុង Turin។ ក្នុង​ផែនការណ៍​នោះ Juventus អាច​នឹង​លក់​ជើង​ខ្លឹម Paulo Dybala ដើម្បី​យក​លុយ​ធំ ទាក់​យក​កីឡាករ​ប្រេស៊ីល​ចេញ​ពី​ទឹកដី​បារាំង។

បញ្ជាក់​ថា Neymar ​កំពុង​ឈរ​លើ​មន្ទិល​សង្ស័យ មិន​ប្រាកដប្រជា​មួយ​ជុំវិញ​អនាគត​របស់​លោក ដែល​ល្ហិចល្ហៀង​មាន​ចិត្ត​ចង់​ចាកចេញ​ពី PSG ​ក្រោយ​មាន​ភាព​រកាំរកូស​រឿង​ផ្ទៃ​ក្នុង និង​ការ​ដែល​ខកខាន​មិន​បាន​ឈ្នះ​ពាន UCL នា​ពេល​កន្លង​មក៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT