Robin van Persie នៅឆ្នាំ ២០១២ លោកបានផ្ទេរចេញពីក្លឹប Arsenal មកកាន់ទ្រនំទឹកដី Old Trafford នៅតម្លៃខ្លួនប្រមាណ ២២ លានផោន។ គ្រានោះលោកក៏ទទួលបានសំណើពីក្លឹបដទៃទៀតដូចជា Man City និង Juventus ផងដែរ។
ប៉ុន្តែនៅទីបំផុត Van Persie នៅតែរើសយក United ហើយរដូវកាលដំបូងរបស់លោករកបាន ២៦ គ្រាប់ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។
ទម្លាយមូលហេតុនៅពីក្រោយការសម្រេចចិត្តនេះ វីរបុរសសញ្ជាតិហូឡង់និយាយ៖ “Ferguson ជាអ្នកនៅពីក្រោយការសម្រេចចិត្តរបស់ខ្ញុំ ទៅ Man Utd ដោយសារតែការដឹកនាំរបស់គាត់ អ្វីដែលខ្ញុំធ្លាប់បានលឺ និងកីឡាករនៅទីនោះផង”។
លោកបន្ថែម៖ “ខ្ញុំពិតជាចង់ទទួលបានជោគជ័យ ហើយពេលមើលទៅ Giggs, Carrick, Scholes, Vidic និង Ferdinand ជាដើម ពួកគេសុទ្ធតែជាអ្នកឈ្នះ និងឈ្នះបានគ្រប់យ៉ាង”៕ ប្រភព៖ Metro