ក្រុម FC Barcelona បានដាក់ Nelson Semedo ក្នុងបញ្ជីលក់ចេញនៅរដូវក្ដៅខាងមុខនេះ ក្រោយពីការចរចាកុងត្រាមិនត្រូវគ្នា។
ខ្សែការពារវ័យ២៦ឆ្នាំខាងលើនេះ នៅសល់កុងត្រាជាមួយក្រុម Barcelona ដល់ឆ្នាំ២០២២ ហើយក្រុមអ្នកមានបុណ្យក៏បាននិយាយបន្ដកុងត្រាបន្ថែមទៀតដល់រូបគេផងដែរ។ ក្នុងការចរចាតកុងត្រានោះ ភាគីទាំងពីរមិនត្រូវគ្នានោះទេ រហូតដល់ពេលនេះក្រុមរបស់លោក Setien ប្រកាសលក់ Semedo នេះចោលតែម្ដង។ ក្រុម Barcelona រំពឹងថានឹងលក់រូបគេបានថ្លៃ ជាមួយកុងត្រានៅសល់នេះ។
ក្រុម Barcelona រំពឹងថាតម្លៃខ្លួនរបស់កីឡាករព័រទុយហ្គាល់ខាងលើនឹងបាន៤០លានអឺរ៉ូ។ ឬពួកគេអាចប្រើខ្សែការពារម្នាក់នេះ ដើម្បីទៅដោះដូរកីឡាករជាមួយក្រុម Juventus ក៏ថាបាន៕ប្រភព Marca