ក្របខណ្ឌកំពូលរបស់អ៊ីតាលី Serie A បានដាក់គោលដៅយកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២០ខាងមុខនេះ ដើម្បីបើកដំណើរការលីគឡើងវិញ ក្រោយពីផ្អាកជាច្រើនខែមកនេះ។
លីគកំពូលអ៊ីតាលីនៅសល់កាប្រកួត១២ប្រកួតទៀតទើបចប់រដូវកាលនេះ។ មានដំណឹងជាច្រើនថាលីគនេះអាចនឹងត្រូវរំសាយចោលដូចលីគនៅបារាំងដែរ ប៉ុន្តែដោយសារតែការខិតខំនិងសិក្សាទៅថាបើរំសាយប៉ះពាល់ច្រើនពេក ទើបពួកគេត្រូវតែបញ្ចប់រដូវកាលនេះឱ្យបាន។
ក្លឹបទាំងអស់បានកោះហៅកីឡាករនិងចាប់ផ្ដើមធ្វើតេស្ដរកមេរោគ Covid-19 ។ មានកីឡាករក្នុងក្រុមមួយចំនួនរកឃើញថាវិជ្ជមានមេរោគនេះ ប៉ុន្តែមិនអាចបង្អាក់ការហ្វឹកហាត់បាននោះទេ។ បើទោះជាក្លឹបមានកីឡាករផ្ទុកមេរោគមែន ប៉ុន្តែនៅបន្ដហ្វឹកហាត់ដូចដើមជាធម្មតា។ ដោយរំពឹងថានៅថ្ងៃទី១៣ខែក្រោយ គឺអាចបើកប្រកួតបាន ដោយលេងបិទទ្វា៕ប្រភព Marca