ខ្សែបម្រើកាន់ឆ្នាំរបស់ក្លឹប Atletico Madrid គឺកីឡាករ Saul Niguez បានសង្កត់ធ្ងន់ថា ការប្រកួតយកឈ្នះ Liverpool នៅតែជារឿងងាយ ជាងការប្រកួតទល់នឹង Bayern Munich កាលពីប៉ុន្មានឆ្នាំមុន។
ក្រុមរបស់លោក Diego Simeone បានលុតហង្សក្រហមនៅទឹកដី Anfield ក្រោមលទ្ធផល ៣-២ កក់កៅអីឆ្ពោះទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។ ប៉ុន្តែតាមការយល់ឃើញរបស់ Saul Niguez គឺប្រកួតកាលពីឆ្នាំ ២០១៦ នៅទឹកដីអាល្លឺម៉ង់ឯណោះទេ ដែលលំបាកសម្រាប់ខ្លួន។
ប្រាប់គេហទំព័រផ្លូវការ Atletico កីឡាករអេស្ប៉ាញនិយាយ៖ “ពិតណាស់ប្រកួតទល់ Liverpool វាជារឿងលំបាក តែនិយាយស្មោះត្រង់ទៅនេះមិនធ្វើឲ្យខ្ញុំលំបាក ជាងអ្វីដែលខ្ញុំបានចងចាំកាលប៉ះ Bayern Munich នៅទឹកដីអាល្លឺម៉ង់នោះទេ ដែលកាលនោះវាខុសពីប្រកួតនៅ Anfield ដែលឆ្នាំនេះsក្រុមរបស់យើងមានទំនុកចិត្តខ្ពស់ ហើយធ្វើបានល្អ”។
បញ្ជាក់ថា At បានយកឈ្នះលើ Bayern ដោយភាពស្វិតស្វាញបំផុត គ្រានោះនាជើងទី ១ At ស៊ីក្នុងដី ១-០ លុះជើងទី ២ ចាញ់ ២-១ ប៉ុន្តែដោយសារឈ្នះគ្រាប់បាល់ក្រៅដីមួយគ្រាប់ក៏រុញឲ្យ At ឆ្ពោះទៅកាន់វគ្គផ្ដាច់ព្រ័ត្រ៕ ប្រភព៖ AF