សោកស្ដាយ! FIFA ប្រកាស​រំសាយចោល គ្មាន​អ្នក​ឈ្នះ​ពាន The Best នា​ឆ្នាំ ២០២០

ពាន​រង្វាន់ The Best ដែល​រមែង​ធ្វើ​ឡើង​នា​ខែ​កញ្ញា ដោយ​សមាគម​បាល់ទាត់ FIFA សម្រាប់​ឆ្នាំ ២០២០ នេះ​ត្រូវ​បាន​សម្រេច​លុបចោល​ជា​ផ្លូវការ​ហើយ។ នេះ​បើ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ។

បែប​នេះ​មាន​ន័យ​ថា​នៅ​ឆ្នាំ ២០២០ គឺ​គ្មាន​ឈ្មោះ​ថា​កីឡាករ​រូប​ណា​ឈ្នះ​ពាន The Best ឡើយ ដោយ​ Lionel Messi ជា​អ្នក​ឈ្នះ​នៅ​ឆ្នាំ​ចាស់ ​ជា​អ្នក​ឈរ​ឈ្មោះ​ការពារ​ជើង​ឯក​ដដែល។

កាល​ពី​ឆ្នាំ​ទៅ Messi ជា​អ្នក​ឈ្នះ​ពាន តាម​ពិន្ទុ​ដោយ Virgil van Dijk និង Cristiano Ronaldo។ សម្រាប់​ពាន​បុគ្គល​មួយ​នេះ គឺ​មាន​អាយុកាល ៤ ឆ្នាំ​ហើយ ដែល CR7 នៅ​តែ​ឈរ​ឈ្មោះ​ជា​កីឡាករ​ដែល​ឈ្នះ​ច្រើន​បំផុត​ដល់ ២ លើក ខណៈ M10 បាន ១ លើក និង Modric បាន ១ លើក។

សម្រាប់​ពាន Ballon d’Or ដែល​ធ្វើ​ឡើង​នា​ខែ​ធ្នូ ដោយ​ស្ថាប័ន​ France Football របស់​បារាំង មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT