ក្រុមកីឡាករនៅ Premier League ទាំងអស់ នឹងចាប់ផ្ដើមធ្វើតេស្ដរកមេរោគ Covid-19 នៅថ្ងៃសុក្រសប្ដាហ៍នេះ មុនពេលបើកឱ្យមានការហ្វឹកហាត់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។
ក្រុមធំៗនៅអង់គ្លេស សុទ្ធតែបានកោះហៅកីឡាករដែលនៅក្រៅប្រទេសត្រលប់មកវិញអស់ហើយ។ ពួកគេនឹងចាប់ផ្ដើមធ្វើតេស្ដលើកីឡាករនៅថ្ងៃសុក្រនេះតែម្ដង មុនពេលចាប់ផ្ដើមហ្វឹកហាត់នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ។ ការពន្លឿននេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលអង់គ្លេស បានបើកភ្លើងខៀវឱ្យលីគបាល់ទាត់បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវលេងបិទទ្វា។
យ៉ាងណាមិញ កីឡាករមួយចំនួននៅតែមានក្ដីបារម្ភដដែល ចំពោះការបើកឱ្យដំណើរការវិញនៃលីគបាល់ទាត់នេះ។ ក្នុងចំណោមមួយចំនួននៃក្រុមកីឡាករនៅអង់គ្លេស គឺចង់ឱ្យមានវ៉ាក់សាំងការពារសិន ទើបបើកលីគឡើងវិញ ព្រោះមានតែវ៉ាក់សាំងការពារមួយទេ ទើបធានាបានពីសុវត្ថិភាព៕ប្រភព Dailymail