Edwin Congo អតីតកីឡាកររបស់ក្រុម Real Madrid ត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញនេះ ជាមួយមនុស្ស១០នាក់ទៀតទាក់ទងនឹងរឿងរត់ពន្ធគ្រឿងញៀន។
Congo ជាខ្សែប្រយុទ្ធម្នាក់ដែលធ្លាប់ចូលរួមជាមួយក្រុម Real Madrid ដែរ ប៉ុន្តែដោយសារសមត្ថភាពមិនត្រូវជាមួយក្រុម ទើបរូបគេមិនបានបង្ហាញខ្លួននោះទេ។ ដោយត្រូវក្លឹបដទៃខ្ចីជើងរហូត ដល់ចាកចេញតែម្ដង។ យ៉ាងណាមិញ កាលពីម្សិលមិញ បុរសវ័យ៤៣ឆ្នាំនេះត្រូវប៉ូលិសឃាត់ខ្លួន ពាក់ព័ន្ធជាមួយរឿងគ្រឿងញៀន ប៉ុន្តែក្រោយពីធ្វើការសួរនាំរួចមក ក៏ដោះលែងវិញទៅ។
អតីតកីឡាករសញ្ជាតិកូឡុំប៊ីនេះ ត្រូវបានក្រុម Real Madrid ទិញពីក្រុម Once Caldas នៅគ្រានោះក្នុងតម្លៃខ្លួន៥លានអឺរ៉ូ។ ដោយលោក បានជាប់ឈ្មោះជាកីឡាករដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសកូឡុំប៊ីកាលពីគ្រានោះ៕ប្រភព Marca