រវាង Messi ​និង Ronaldo ​តើ Klopp ​ជ្រើសរើស​យក​មួយ​ណា​?

​ក្នុង​បទ​សម្ភាសន៍​មួយ ​លោក Jurgen Klopp ​អ្នក​ចាត់​ការ​ក្រុម Liverpool ​ត្រូវ​បាន​គេ​សួរ​ថា​រវាង Lionel Messi ​និង Cristiano Ronaldo ​តើ​លោក​ជ្រើសរើស​មួយ​ណា​ជា​កីឡាករ​ល្អ​បំផុត?

​សម្រាប់​ចម្លើយ​គឺ ​លោក Klopp ​យក Messi ​ថា​មាន​សមត្ថភាព​លើស Ronaldo ​។ ​បុរស​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​នេះ  បាន​ពន្យល់​ដូច្នេះ​ថា​៖ “សម្រាប់​ខ្ញុំ​គឺ Messi ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​រំលង Ronaldo ​បាន​ទេ ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​ជា​ច្រើន​ដង​មក​ហើយ។ យើង​ធ្លាប់​លេង​ទល់​កីឡាករ​ទាំង​ពីរ​នាក់ ហើយ​ពួកគេ​ពិត​ជា​អស្ចារ្យ​ណាស់។ ​Messi ​ជា​មនុស្ស​មាន​ទេពកោសល្យ​ពី​កំណើត​មក តែ​ប្រសិន​បើ​អ្នក​ចង់​មើល​កីឡាករ​ដែល​បង្កើត​ខ្លួន​ឯង​ល្អ​បំផុត គឺ​ត្រូវ​មើល​ទៅ Ronaldo ​។ គាត់​បាន​ប្រឹងប្រែង​បង្កើត​ខ្លួន​ឯង​ឱ្យ​បាន​ល្អ​បំផុត​មក​ដល់​ពេល​នេះ”។

​រំលឹក​ថា Messi ​និង Ronaldo ​ជា​ដៃ​គូ​ប្រជែង​និង​ជា​កីឡាករ​ល្អ​បំផុត​នៅ​លើ​លោក​នេះ។ ពួកគេ​ទាំង​ពីរ​នាក់ ត្រូវ​បាន​គេ​លើក​មក​វែកញែក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ ​ពួកគេ​នឹង​ត្រូវ​ចូល​និវត្តន៍ ព្រោះ​ពេល​នេះ​ម្នាក់​ៗ​វ័យ​ជាង​៣០​ឆ្នាំ​ទៅ​ហើយ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT