Fernando Torres គឺជាកីឡាករមួយរូបដែលធ្លាប់ស្ថិតក្នុងការចងចាំរបស់អ្នកគាំទ្រក្លឹប Atletico Madrid, Liverpool និង Chelsesa មុនលោកបានប្រកាសចូលនិវត្តកាលពីឆ្នាំ ២០១៩ កន្លងទៅ។
មានពាក្យមួយម៉ាត់ដែលចាក់ដោតខ្លាំងបំផុត ដោយ Torres ធ្លាប់និយាយថា៖ “ពេលខ្ញុំនៅតូច យើងមានសិស្ស ២៤ នាក់ក្នុងថ្នាក់រៀន កាលនោះ ២៣ នាក់ហើយជាអ្នកគាំទ្រ Real Madrid តែសម្រាប់ខ្ញុំគឺអត់ទេ មានតែខ្ញុំម្នាក់ទេបាក់ចិត្តទៅលើ Atletico Madrid”។
បញ្ជាក់ថាក្នុងចំណោមក្លឹបដែលកីឡាករអេស្ប៉ាញចាយពេលជិត ២០ ឆ្នាំ គឺលោករកបានគ្រាប់បាល់នៅ At បានច្រើនដាច់គេ ដែលមាន ៨២ គ្រាប់ (គ្រាប់បាល់ក្នុងលីគ) និងការបង្ហាញខ្លួន ២១៤ ប្រកួត៕