ទន្ទឹមដែលស្ថានភាពនៃការព្យួរឈ្មោះពីពានរង្វាន់អឺរ៉ុបរយៈពេល ២ ឆ្នាំ មិនទាន់រកឃើញផ្លូវដោះស្រាយបាន ក៏មានមន្ទិលសង្ស័យជាច្រើនពាក់ព័ន្ធការចាកចេញរបស់កីឡាករសំខាន់ៗមួយចំនួននៅក្លឹប Man City។
ក្រៅពីកីឡាករ អ្នកចាត់ការផ្ទាល់គឺលោក Pep Guardiola ក៏មានរបាយការណ៍ថាអាចនឹងចាកចេញ ហើយវិលត្រលប់ទៅកាន់ទ្រនំជោគជ័យចាស់ Barcelona ផងដែរ។
តាម The Mirror បានចុះផ្សាយ លោក Guardiola អាចនឹងបញ្ចប់អនាគតនៅ Etihad ហើយផ្លាស់ទៅ Camp Nou ដែលជាទឹកដីចាស់ លោកធ្លាប់ចាយពេលចន្លោះឆ្នាំ ២០០៨-១២ និងឈ្នះពាន LaLiga ៣ លើក រួម UCL ២ លើក។
ជាងនេះក៏មានអ្នកគាំទ្រជាពិសេស គឺបេក្ខភាពឈរឈ្មោះជាប្រធានក្លឹបលោក Joao Laporta ដែលធ្លាប់ជាអ្នកចាត់តាំងឲ្យ Pep ឡើងកាន់តំណែងកាលពីជាង ១០ ឆ្នាំមុន បានត្រលប់មកគាំទ្រ Pep សារជាថ្មី។ កុងត្រារបស់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញនៅទឹកដីអង់គ្លេសត្រូវផុតនៅឆ្នាំក្រោយ ២០២១៕
ប្រភព៖ Sportsmole