មាន​តែ​ខ្សែ​បម្រើ​ម្នាក់​នេះ​គត់​ក្នុង​លោក ធ្លាប់​ឈ្នះ​ MOTM នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Euro/WC និង UCL

ការ​ប្រកួតប្រជែង​នៃ​ពាន​រង្វាន់​បាល់ទាត់ ក្រៅ​ពី​ស្វែងរក​អ្នក​ឈ្នះ​នៅ​វគ្គ​ចុងក្រោយ​បង្អស់ ទៀត​សោត​ក៏​មាន​ការ​ប្រកាស​នូវ​ឈ្មោះ​កីឡាករ​ដែល​លេង​បាន​ល្អ​បំផុត ឬ​ជាប់​នាម Man Of The Match ផង​ដែរ។

នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ មាន​តែ​កីឡាករ ១ រូប​គត់ ដែល​ធ្លាប់​ឈ្នះ MOTM នៅ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ធំ ៣ មាន​ដូច World Cup, Euro និង​ UEFA Champions League។

នោះ​គឺ Andres Iniesta អតីត​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​និង​លេង​នៅ​ក្លឹប FC Barcelona។

នៅ World Cup គ្រា​ដែល​លោក​ឈ្នះ MOTM គឺ​ជា​ការ​ប្រកួត​រវាង​ក្រុម​អេស្ប៉ាញ​និង​ហូឡង់​នៅ​ឆ្នាំ ២០១០ ដែល​កលា​នោះ Iniesta ស៊ុត​បាល់​ចុង​ម៉ោង​នៅ​នាទី ១១៦។

រី​ឯ​នៅ Euro គឺ​នា​ឆ្នាំ ២០១២ ដែល Andres Iniesta បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​ជួយ​ឲ្យ​អេស្ប៉ាញ​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នា​លទ្ធផល ៤-០។

សម្រាប់ UEFA Champions League គឺ​នៅ​ឆ្នាំ ២០១៥ ដែល​កាល​នោះ Juventus ចាញ់ ១-៣ ទល់ Barcelona នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទីក្រុង Berlin ប្រទេស​អាល្លឺម៉ង់។ Iniesta ​ក៏​បាន​ឈ្នះ MOTM នៅ​ប្រកួត​នា​វគ្គ​ចុងក្រោយ​នោះ​ផង​ដែរ៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT