ក្រុម​នៅ Premier League ​ទៅ​សង​ទូរទស្សន៍​៣៤០​លាន​ផោន ​ទោះ​បើក​លីគ​វិញ​

​ក្រុម​នៅ​លីគ​កំពូល​អង់គ្លេស Premier League ​នឹង​ត្រូវ​សង​ទៅ​ខាង​ទូរទស្សន៍​វិញ ​ប្រមាណ​៣៤០​លាន​ផោន ​បើ​ទោះ​ជា​លីគ​អង់គ្លេស​បើក​វិញ​នៅ​ពេល​ខាង​មុខ​ក៏​ដោយ។

​ការ​លក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​នៃ​ក្របខណ្ឌ Premier League ​នេះ ​មាន​តម្លៃ​ខ្ពស់​ខ្លាំង​មែនទែន មួយ​ឆ្នាំ​ៗ​។ ​ហើយ​ប្រសិន​បើ​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​មិន​អាច​បើក​វិញ​បាន​ទេ ​នោះ​ក្រុម​ទាំង​អស់​នឹង​ត្រូវ​សង​ប្រាក់​ទៅ​ខាង​ទូរទស្សន៍​ដែល​ទិញ​សិទ្ធិ​ផ្សាយ​នោះ ​ប្រមាណ​ជា​១​ពាន់​លាន​ផោន​ឯ​ណោះ។ ​ដូច្នេះ​ហើយ ទើប​លីគ​មួយ​នេះ​ព្យាយាម​ខ្លាំង ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ប្រកួត​ត្រលប់​មក​វិញ​បាន។

​តែ​បើ​ទោះ​ជា​មាន​ការ​ប្រកួត​វិញ​ឆាប់​ៗ​ខាង​មុខ​ក៏​ដោយ ក៏​ក្រុម​នៅ​អង់គ្លេស​ត្រូវ​សង​ប្រាក់​ខ្លះ​ទៀត​ទៅ​ខាង​ទូរទស្សន៍​ដែរ។ ​ការ​សង​នេះ គឺ​ដោយសារ​តែ​ការ​ប្រកួត​ខុស​ពេល​វេលា ​និង​លើក​ពេល​ច្រើន ធ្វើ​ឱ្យ​ការ​ផ្សាយ​នៅ​តាម​ប្រទេស​ខ្លះ​មិន​ត្រូវ​តាម​ពេល​វេលា​ទេ៕ប្រភព Bbc

  • ក្រុម​នៅ Premier League ​ទៅ​សង​ទូរទស្សន៍​៣៤០​លាន​ផោន ​ទោះ​បើក​លីគ​វិញ​