Sterling ​នៅ​តែ​បារម្ភ​ចំពោះ​ការ​ត្រលប់​មក​វិញ​របស់ Premier League ​

​ខ្សែ​ប្រយុទ្ធ Raheem Sterling ​នៅ​តែ​បារម្ភ​ចំពោះ​ការ​ត្រលប់​មក​វិញ​របស់​ក្របខណ្ឌ Premier League ​ស្រប​ពេល​មេរោគ Covid-19 ​មិន​ទាន់​រលត់​នៅ​ឡើយ។

ការ​ប្រកួត Premier League ​នៅ​មិន​ទាន់​កំណត់​ថ្ងៃ​ច្បាស់​ថា​នឹង​ត្រូវ​លេង​ថ្ងៃ​ខែ​ណា​នៅ​ឡើយ​ទេ ​តែ​គម្រោង​នៃ​ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​វិញ​គឺ​មាន​រួច​រាល់​ហើយ។ ​រដ្ឋាភិបាល​របស់​អង់គ្លេស ​ក៏​បាន​បើក​ភ្លើង​ខៀវ ​ដើម្បី​បើក​ដំណើរ​ការ​លីគ​នេះ​វិញ​ផង​ដែរ​នៅ​ខែ​ក្រោយ​នេះ។

តែ​សម្រាប់​អារម្មណ៍​កីឡាករ​វិញ បើ​ទោះ​ជា​មិន​ភ័យ​មែន ប៉ុន្តែ​គួរ​គេ​ក៏​នៅ​គិត​ពី​ការ​ឆ្លង​មេរោគ Covid-19 ​ដែរ។ Sterling ​របស់​ក្រុម Man City ​បាន​និយាយ​ថា​៖ “ខ្ញុំ​មិន​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​គិត​គឺ​សុវត្ថិភាព​របស់​មនុស្ស​និង​កីឡាករ​ទាំង​អស់។ ​រហូត​មក​ដល់​ពេល​នេះ ​ខ្ញុំ​មិន​ខ្លាច​ទេ ប៉ុន្តែ​នៅ​តែ​គិត​ថា​អាច​នឹង​មាន​ការ​ឆ្លង​ខ្លាំង​កើត​ឡើង​នៅ​ពេល​ខាង​មុខ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT