Modric ​និយាយ​អ្វី​​ខ្លះ​ទៅ​កាន់​អ្នក​គាំទ្រ ​រាប់​ម៉ឺន​នាក់​ចាំ​ទទួល​នៅស្រុក​កំណើត

Luka Modric ​និង​សមាជិក​ក្រុម​ជម្រើស​ជាតិ​ដទៃ​ទៀត​របស់​ក្រូអាត បាន​ត្រលប់​ដល់​ស្រុក​កំណើត​របស់​ពួកគេ​វិញ​ហើយ​អស់​ហើយ អម​ជាមួយ​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​ចាំ​ទទួល​នៅ​ទី​នោះ។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ក្រូអាត​​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​ពាន​រង្វាន់ World Cup 2018 ​នេះ ​ក្រោយ​ពី​ចាញ់​ក្រុម​បារាំង​ក្នុង​លទ្ធផល ៤-២។ ត្បិត​តែ​បរាជ័យ​នេះ​មែន ប៉ុន្តែ​វា​ជា​កំណត់ត្រា​ឡើង​ដល់​វគ្គ​ខ្ពស់​បំផុត​របស់​ក្រុម​ក្រូអាត​ហើយ ​ក្រោយ​ពី​ឆ្នាំ​១៩៩៨ ​ពួកគេ​បាន​ត្រឹម​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ប៉ុណ្ណោះ។

Modric ​ប្រធាន​ក្រុម​ក្រូអាត​​និង​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​កីឡាករ​លេង​ល្អ​ជាង​គេ​នៅ World Cup ​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង​៤​លាន​នាក់​ថា​៖ “ខ្ញុំ​គិត​ថា​ក្រុម​យើង​លេង​បាន​ល្អ​ណាស់ ​ប៉ុន្តែ​ពេល​ខ្លះ​ក្រុម​លេង​ល្អ ​មិន​ប្រាកដ​ថា​ឈ្នះ​នោះ​ទេ។ ខ្ញុំ​មាន​មោទនភាព​ចំពោះ​ក្រុម​ជម្រើស​ជាតិ​យើង យើង​ពិត​ជា​ធ្វើ​ការងារ​ជា​ក្រុម​បាន​ល្អ យើង​បាន​ធ្វើ​រឿង​ដ៏​អស្ចារ្យ យើង​បាន​បង្កើត​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ​សាសន៍​យើង”៕ប្រភព៖ Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT