CAMSOC និងសហព័ន្ធកីឡាជាតិពិភាក្សាបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន

ឯកឧត្តម វ៉ាត់ ចំរើនរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំ​ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣ (CAMSOC)បានដឹកនាំកិច្ចប្រជុំជាមួយបណ្តាសហព័ន្ធ​កីឡា​​ជាតិនានា ដើម្បីបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជា​មា​និតចិនដែលនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២០ ឬនៅដើមឆ្នាំ២០២១ដើម្បីត្រៀមចូលរួមការប្រកួតកីឡា​ស៊ីហ្គេម​លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមនិងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើ​ជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាជាតិ ដែលចូលរួមប្រជុំស្តីពីផែនការបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិចេញទៅ​ហ្វឹក​ហាត់​នៅប្រទេសចិននេះត្រូវបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្នាក់ការ​គណៈកម្មាធិការជាតិកម្ពុជា ដោយមានសមាសភាពអគ្គលេខាធិការនៃសហព័ន្ធកីឡាជាតិនានា ដូចជាសហ​ព័ន្ធ​កីឡាបាល់ទាត់កម្ពុជា, កាយសម្ព័ន្ធ ហែលទឹក ចំបាប់ វាយសី វាយកូនឃ្លីលើតុ បាល់បោះ បាល់ទះ និង​តំណាងសហព័ន្ធមួយចំនួនទៀត។

ឆ្លងកាត់កិច្ចប្រជុំអនឡាញជាមួយភាគីចិនថ្មីនេះ គឺយើងអាច​បញ្ជូន​អត្តពលិកជម្រើសជាតិទៅហ្វឹកហាត់នៅនាខែវិច្ឆិកា ឆ្នាំ២០២០ ឬក្នុងខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២០ ដោយ​ឯកឧត្តមប្រាប់ឱ្យសហព័ន្ធកីឡាជាតិនានាត្រៀមកីឡាករ កីឡាការិនីឱ្យហើយ។ ការហ្វឹកហាត់នៅ​ប្រទេស​ចិននេះនឹងត្រូវបន្តរហូត​ដល់ពេលចូលរួមប្រកួតស៊ីហ្គេម នាខែចុងខែវិច្ឆិការហូតដល់ដើមខែធ្នូ ឆ្នាំ​២០២១ នៅវៀតណាម នៅក្រោយចប់ស៊ីហ្គេម នៅវៀតណាម ត្រូវចេញទៅបន្តហ្វឹកហាត់ទៀត រហូតដល់ស៊ី​ហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។

លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបាន​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា AKP ឱ្យដឹងថា តាមផែនការសហព័ន្ធបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិរបស់ខ្លួន​ចំនួន១០នាក់ ក្នុងការបញ្ជូនទៅហ្វឹកហាត់នៅប្រទេសចិន នាចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២០។ លោកបាន​លើក​ឡើងថា “តាមពិត ប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នេះទេ ក្រុមជម្រើសជាតិទាំងអស់ជាង១០០នាក់​នឹងត្រូវបានបញ្ជូនទៅហ្វឹកហាត់នៅក្នុងអំឡុងខែឧសភានេះហើយ ប៉ុន្តែដោយសារស្ថានភាពនេះការបញ្ជូន​នេះត្រូវបានពន្យាពេល ហើយតាមគម្រោងថ្មី គឺនឹងបញ្ជូននាចុងឆ្នាំ២០២០ ឬនៅដើមឆ្នាំ២០២០”។

អគ្គលេខា​ធិការរូបនេះបានបន្ថែមថា ការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិនេះនឹងផ្តល់ប្រយោជន៍យ៉ាងច្រើន ក្នុងការបង្កើនប្រសិទ្ធផលរបស់កីឡាករ កីឡាការិនីកាយសម្ព័ន្ធដើម្បីត្រៀមស៊ីហ្គេម លើកទី៣១ នៅប្រទេស វៀតណាម ឆ្នាំ២០២១ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាន់តែល្អប្រសើរ ពីព្រោះថា ប្រភេទ​កីឡាកាយសម្ព័ន្ធរបស់ប្រទេសមានភាពរីកចម្រើនខ្លាំង និងកំពុងស្ថិតនៅក្នុងកម្រិតខ្ពស់ ក្នុងចំណោមបណ្តា​ប្រទេសខ្លាំងៗ លើពិភពលោក៕

  • CAMSOC និងសហព័ន្ធកីឡាជាតិពិភាក្សាបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសចិន