គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជាលោក ភា សុភ័ត្ត្រាបានប្រកាសលាលែងពីតំណែង លើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ហើយហេតុផលលោកបញ្ជាក់ច្បាស់មិនមានការថ្នាំងថ្នាក់អ្វី នៅកន្លែងការងារឡើយ គឺដោយសារលោកមានអារម្មណ៍តានតឹង ព្រោះបាល់ទាត់របស់កម្ពុជាមិនទាន់មានសកម្មភាពឡើងវីញ។
https://www.facebook.com/sopheaktra168/posts/3262686060431113
បន្ទាប់ពីប្រកាសលាលែងពីតួនាទីហើយនោះ លោកក៏មិនទាន់ច្បាស់ថានឹងត្រូវធ្វើអ្វីបន្ត ចំណែកការវិលត្រឡប់មកវិញរបស់លោក ពេលបាល់ទាត់កម្ពុជាមានសកម្មភាពមកវិញ ក៏មិនទាន់ច្បាស់ដូចគ្នា។បច្ចុប្បន្នលោកកំពុង ប្រកបរបររកស៊ីក្នុងហាងកាហ្វេសរបស់លោកនិងការងារបន្ទាប់បន្សំរបស់លោកដទៃទៀត។
អតីតគ្រូបង្វឹកនៃក្លឹបបាល់ទាត់ក្រសួងការពារជាតិ ភា សុភ័ក្ត្រា ត្រូវបានសហព័ន្ធតែងតាំងជាគ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីប្រកួតជម្រុះជុំដំបូងនៃពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ ធ្វើឡើងនៅប្រទេសកាតា កាលឆ្នាំ២០១៩កន្លងទៅ៕