Virgil van Dijk បានផ្លាស់ចេញពីក្លឹប Southampton នៅខែមករា ឆ្នាំ ២០១៨ មកចូលរួមនៅក្លឹបហង្សក្រហម Liverpool។ ប៉ុន្តែគ្រានោះក៏មានរបាយការណ៍ថាក្លឹបយក្ស Man City ក៏ចាប់អារម្មណ៍លើខ្សែការពារមាឌដំបូងរូបនេះផងដែរ។
ពាក់ព័ន្ធនឹងការសម្រេចចិត្តដែល Van Dijk មិនរារេក្នុងការជ្រើសរើសយក Liverpool កីឡាករហូឡង់បានទម្លាយថា៖ “មុនពេលសម្រេចចិត្តមក Liverpool ខ្ញុំមើលគ្រប់ជ្រុងទាំងអស់នៃក្លឹប មានតាំងពីរបៀបលេង មិត្តរួមក្រុម និងអនាគតរបស់ក្លឹបផងដែរ”។
ប្រាប់ BT Sport លោកបន្ថែម៖ “ខ្ញុំគិតថាការជ្រើសរើស Liverpool គឺជារឿងត្រឹមត្រូវហើយ ព្រោះមើលទើបតែរយៈ ពេល ៦ ខែដំបូង ខ្ញុំអាចមានឱកាសឡើងដល់វគ្គផ្តាច់ព្រ័ត្រ Champions League ដែលវាជាជួយឲ្យខ្ញុំអភិវឌ្ឍខ្លួនបានខ្លាំងបំផុត”។
បញ្ជាក់ថា Van Dijk បានជួយឲ្យហង្សឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL រដូវកាលចាស់ ២០១៧/១៨ តែរងបរាជ័យ លុះរដូវកាល ២០១៨/១៩ បានយកឈ្នះនាវគ្គចុងក្រោយលើក្លឹប Spurs និងឈ្នះពានបានសម្រេច៕
ប្រភព៖ Goal