អតីតអ្នកចាំទីដៃស្អិតនៅក្លឹបកាំភ្លើងធំ Arsenal និង Chelsea គឺកីឡាករ Petr Cech បាននិយាយដល់ឈ្មោះ Wayne Rooney ថាជាគូប្រជែងដែលខ្លួនពិបាកតតាំងបំផុតក្នុងអាជីពរយៈពេល ២០ ឆ្នាំមកនេះ។
ឆ្លងកាត់ការលេងឲ្យក្លឹបធំតូចជាច្រើន អ្នកចាំទីសញ្ជាតិឆែកបាននិយាយប្រាប់គេហទំព័រផ្លូវការ Chelsea៖ “នោះគឺ Wayne Rooney ដោយរាល់ពេលដែលយើងលេងទល់ក្លឹប Man Utd ខ្ញុំត្រូវប្រាកដថាខ្ញុំបានត្រៀមខ្លួននៅពេលដែលបាល់ដល់ជើងរបស់គេ ព្រោះគេពិបាកនឹងទស្សន៍ទាយទុកជាមុនណាស់ ហើយគេមានភាពឆ្លាតវៃ”។
លោកបន្ថែមថា៖ “គេជាបុរសដែលអាចប្រដេញ អាចរត់ក្នុងល្បឿនលឿន និងវាងវៃជាមួយការសម្រេចទី ពេលខ្លះគេអាចស៊ុតពីបាល់ពាក់កណ្តាលតារាងក៏មាន និយាយទៅវាក៏ជាការប្រកួតប្រជែងដ៏រីករាយមួយសម្រាប់ខ្ញុំផងដែរ”៕
ប្រភព៖ AF