ក្របខណ្ឌ La Liga នៅពេលក្លឹបទាំងអស់ចាប់ផ្ដើមហ្វឹកហាត់ដើម្បីត្រៀមប្រកួតឡើងវិញ ស្រាប់តែមានដំណឹងថាកីឡាករដល់ទៅ៥នាក់រកឃើញមានផ្ទុកមេរោគ Covid-19 ។
កីឡាករទាំង៥នាក់នោះ មាននៅលីគកំពូលនិងលីគលំដាប់ទី២។ ការរកឃើញនេះ ដោយសារតែក្របខណ្ឌទាំងពីរ បានកោះហៅកីឡាករមកប្រមូលផ្ដុំដើម្បីធ្វើតេស្ដរកមេរោគ មុនឱ្យពួកគេទាំងអស់ហាត់ជុំគ្នា។ ដោយក្នុងចំណោមនោះ មានកីឡាករ Real Betis ៣នាក់គឺ Joel Robles, Alfonso Pedraza និង Juanmi Jimenez ។ ពួកគេកំពុងសម្រាកព្យាបាល ដោយមានសុខភាពធម្មតា មិនមានអ្វីធ្ងន់ធ្ងរទេ។
បើទោះជាយ៉ាងនេះក្ដី គម្រោងនៃការចាប់ផ្ដើមឡើងវិញ La Liga គឺនៅរក្សាដដែល។ ប្រធាន La Liga បានបញ្ជាក់ហើយថាប្រសិនបើអំឡុងពេលធ្វើតេស្ដរកឃើញមានកីឡាករឆ្លងមេរោគមែន ប៉ុន្តែសមាជិកដទៃទៀតដែលមិនមានឆ្លងមេរោគ គឺអាចហ្វឹកហាត់បានជាធម្មតា៕ប្រភព Goal