Harry Maguire បាននិយាយថាខ្សែប្រយុទ្ធ Marcus Rashford គឺជាខ្សែប្រយុទ្ធដែលមានទេពកោសល្យបំផុតដែលខ្លួនធ្លាប់ជួបកន្លងមកនេះ។
Maguire និង Rashford ធ្លាប់ធ្វើការជាមួយគ្នាកាលលេង World Cup 2018 កន្លងទៅ មុនពេលខ្សែការពារ Maguire ផ្លាស់មកលេងនៅ Manchester United ក្នុងតម្លៃខ្លួន៨០លានផោន។ ការលេងជាមួយគ្នា២រដូវកាលមកនេះ បានធ្វើឱ្យប្រធានក្រុមបិសាចក្រហម មើលឃើញថាមិត្តរួមក្រុម Rashford ពិតជាមានទេពកោសល្យល្អមែនទែន។
ខ្សែការពារវ័យ២៧ឆ្នាំបាននិយាយថា៖ “Marcus តែងតែប្រឹងប្រែងគ្រប់ប្រកួត។ បច្ចុប្បន្នរូបគេកំពុងរបួស តែសង្ឃឹមថានឹងអាចត្រលប់មកវិញឆាប់ៗនេះ។ គាត់ជាកីឡាករដែលមានទេពកោសល្យម្នាក់ ដែលខ្ញុំធ្លាប់ជួបកន្លងមកនេះ។ គាត់នឹងកាន់តែល្អបន្ថែមទៀតនៅពេលអនាគត”៕ប្រភព Dailymail