Ramos ​៖ អេស្ប៉ាញ​ត្រូវ​បើក​បាល់ទាត់ ដើម្បី​សេដ្ឋកិច្ច និង​អ្នក​គាំទ្រ​

​ក្របខណ្ឌ​ La Liga ​របស់​អេស្ប៉ាញ​ចាប់​ផ្ដើម​ហ្វឹកហាត់​ដើម្បី​ត្រៀម​បើក​រដូវ​កាល​វិញ​ហើយ ​ក្រោយ​ផ្អាក​ជា​ច្រើន​ខែ​មក។

​យ៉ាងណាមិញ​ការ​ត្រលប់​មក​ប្រកួត​វិញ អំឡុង​ពេល Covid-19 ​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន​ត្រូវ​ដោះស្រាយ ​ព្រោះ​ត្រូវ​ការ​ការពារ​កីឡាករ​ពី​ការ​ឆ្លង​មេរោគ និង​លេង​ដោយ​បិទ​ទ្វា ​មិន​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ដោយ​សូម្បី​តែ​កីឡាករ​ផ្ទាល់ ​ក៏​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ផង​ដែរ។

​សម្រាប់ Sergio Ramos ​ប្រធាន​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “យើង​ត្រូវ​គោរព​តាម​ការ​ណែនាំ ​ដើម្បី​សុវត្ថិភាព។ ​យើង​អាច​យក​គំរូ​តាម​លីគ​អាល្លឺម៉ង់ ដែល​នឹង​បើក​ដំណើរ​ការ​មុន La Liga ។ ​ខ្ញុំ​ដឹង​ថា​យើង​ត្រូវ​ការ​ជា​ចាំ​បាច់​ដើម្បី​ប្រកួត​ឡើង​វិញ។ ​វិស័យ​បាល់ទាត់ ​នឹង​ជួយ​អេស្ប៉ាញ​ទាំង​សេដ្ឋកិច្ច ​និង​ការ​កម្សាន្ត”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT