Floyd Mayweather បានបញ្ជាក់ច្បាស់ៗថាអាជីពជាកីឡាករប្រដាល់របស់ខ្លួន បានដល់ពេលបញ្ចប់ហើយ គ្មានថ្ងៃដែលអាចត្រលប់ចូលសង្វៀនវិញបានទេ។Floyd បានប្រកាសចូលនិវត្តន៍ក្រោយពីផ្ដួលកីឡាករ Conor McGregor កាលពីឆ្នាំ២០១៧កន្លងទៅ។ តាំងពីប្រកាសចូលនិវត្តន៍នោះមក មានដំណឹងជាច្រើនថារូបគេអាចនឹងត្រលប់ចូលសង្វៀនវិញ ប្រសិនបើមានការផ្ដល់តម្លៃខ្លួនខ្ពស់ និងលក្ខខណ្ឌល្អ។ តែនៅពេលនេះ កីឡាករប្រដាល់មិនដែលចាញ់របស់អាមេរិក បានចេញមកបញ្ជាក់ច្បាស់ៗថា អាជីពប្រដាល់ គឺត្រូវបញ្ចប់ហើយ។
បុរសវ័យ៤៣ឆ្នាំ បាននិយាយថា៖ “គ្រប់យ៉ាងសុទ្ធតែប្រឌិតឡើង ខ្ញុំបានបញ្ចប់ការងារជាមួយអាជីពអ្នកប្រដាល់ហើយ។ ខ្ញុំមិនបញ្ចប់ការងារជាមួយមុខជំនួញទេ។ តើខ្ញុំគួរប្រកួតជាមួយ McGregor ? គ្រប់គ្នាបានបង្កើតប្រាក់ដល់៣៧០លានដុល្លារ។ ខ្ញុំបានធ្វើវាក្នុងពេលត្រឹម១យប់ ខ្ញុំរកបាន៣២០លានដុល្លារ២ដងមកហើយ វាចំណាយពេលរបស់ខ្ញុំត្រឹមតែ៣៦នាក់ ឬ២៨នាទីប៉ុណ្ណោះ”៕