Man Utd សម្លឹង​ឃើញ​កូន​ក្រុម Ajax ម្នាក់ ដែល Van der Sar ​ប្រកាស​បើក​ភ្លើង​ខៀវ

តាម​របាយការណ៍ Express ​បាន​ឲ្យ​ដឹង​ថា តារា​ឆ្នើម​ប្រចាំ​ក្លឹប Ajax គឺ​កីឡាករ Donnie van de Beek ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​ក្លឹប Manchester United។

Van de Beek ជា​រ៉ាដា​ស្ថិត​ក្នុង​ចំណោម​ការ​ជ្រើសរើស​របស់ Man Utd រវាង Jack Grealish របស់ Aston Villa និង Jude Bellingham របស់ Birmingham City ប៉ុន្តែ​ដោយ​មើល​ឃើញ​ពី​ភាព​បិនប្រសព្វ​របស់​កីឡាករ​ហូឡង់​ជាង និង​ភាព​លេចធ្លោ​កន្លង​មក​នៅ UEFA Champions League។

បញ្ជាក់​ថា​យុវជន​រូប​នេះ ក៏​ត្រូវ​បាន​ប្រធាន​ចាត់ការ​ជាន់​ខ្ពស់​លោក Van der Sar បញ្ជាក់​កន្លង​មក​ហើយ​ដែរ ថា​នឹង​ព្រម​បើក​ផ្លូវ​ឲ្យ​រូប​គេ​ចាកចេញ​នា​រដូវ​កាល​ក្រោយ ប្រសិន​ណា​មាន​សំណើ​ធ្លាក់​មក​នូវ​តម្លៃ​សមរម្យ​មួយ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT