ក្លឹប Borussia Dortmund បាននឹងកំពុងចាប់អារម្មណ៍លើយុវជនរបស់ក្លឹបតោខៀវ Chelsea គឺកីឡាករ Charlie Webster ដែលយុវជនវ័យ ១៦ ឆ្នាំរូបនេះបានបង្ហាញទេពកោសល្យយ៉ាងជំនាញឲ្យតោខៀវឈុតអាយុក្រោម ១៨ ឆ្នាំ។
តាមរបាយការណ៍ TheSun បានចុះផ្សាយ ថា Dortmund មើលឃើញ Webster ថាជា Sancho ទីពីរ របស់ខ្លួន ហើយទំនងជាមានចិត្តចង់ត្រៀមយករូបគេមកស្នង ប្រសិនណាកីឡាករអង់គ្លេសត្រូវរបូតពីក្លឹបនាថ្ងៃខាងមុខ។
យុវជនវ័យ ២០ ឆ្នាំហាក់មានអនាគតមិនប្រាកដប្រជាសោះ ជាមួយក្រមុំលឿង Dortmund ក្រោយល្ហៀងៗមានក្លឹបកំពូលជាច្រើននៅតំបន់អឺរ៉ុបចង់បាន។
បញ្ជាក់ថា Sancho នារដូវកាល ២០១៩/២០ រូបគេរកបាន ១៧ គ្រាប់និង Assist ១៩ លើកនៅ ៣៥ ប្រកួតសរុប៕
ប្រភព៖ Goal