វីរបុរសជើងចាស់លោក David Beckham បានទម្លាយថាអ្នកចាត់ការលោក Zinedine Zidane ដែលជាមិត្តរួមជើងចាស់ គឺជាកីឡាករល្អបំផុតដែលលោកធ្លាប់រួមអាជីពជាមួយ។
បុរសវ័យ ៤៥ ឆ្នាំបានចាកចេញពី Old Trafford នៅឆ្នាំ ២០០៣ ហើយផ្លាស់ទៅកាន់ទឹកដី Bernabeu នៅតម្លៃខ្លួនប្រមាណ ២៤,៥ លានផោន។ កាលនោះវីរបុរសទាំងពីរ បានលេងរួមគ្នា ហើយបង្កើតភាពជោគជ័យជាហូរហែឲ្យក្លឹបស្តេចស។
បញ្ជាក់នៅបទសម្ភាសន៍មួយ កីឡាករអង់គ្លេសនិយាយ៖ “Zidane ជាកីឡាករល្អបំផុតដែលខ្ញុំធ្លាប់បានលេងជាមួយ ដោយការលេងជាមួយគាត់គឺពិតជារឿងដ៏អស្ចារ្យបំផុត”៕
ប្រភព៖ SportBible