Cannavaro ​សង្ឃឹម​ថ្ងៃ​ណា​មួយ អាច​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស​

​Fabio Cannavaro ​បាន​បង្ហើប​គម្រោង​ថ្ងៃ​អនាគត​របស់​ខ្លួន​ថា ​នឹង​ព្យាយាម​ប្រឹងប្រែង​ដឹក​នាំ​ក្រុម​ឱ្យ​បាន​ល្អ​បំផុត ដើម្បី​មាន​ឱកាស​ដឹក​នាំ​ក្រុម​នៅ​អង់គ្លេស។អតីត​ខ្សែ​ការពារ​ល្អ​បំផុត​របស់​អ៊ីតាលី ​បច្ចុប្បន្ន​នេះ​កំពុង​ដឹក​នាំ​ក្រុម​អ្នក​មាន Guangzhou Evergrande ​ក្នុង​លីគ​កំពូល​ចិន។ ​រូបគេ​បាន​បង្ហាញ​សមត្ថភាព ​ដឹក​នាំ​ក្រុម​ល្អ ​និង​ជួយ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​គួរ​សម​ដែរ​ហើយ ​ក្នុង​ការ​ដឹក​នាំ​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ ​តែ​សម្រាប់​អនាគត ​បុរស​អ៊ីតាលី​នេះ ​គឺ​មិន​អាស៊ី​រហូត​នោះ​ទេ។

Cannavaro ​បាន​និយាយ​ថា​៖ “ខ្ញុំ​នៅ​ប្រទេស​ចិន ​ដើម្បី​រៀន​សូត្រ​បន្ថែម ពង្រឹង​សមត្ថភាព។ ខ្ញុំ​កំពុង​នៅ​ក្លឹប​ល្អ​បំផុត​នៅ​អាស៊ី។ ​នៅ​ថ្ងៃ​អនាគត ​ខ្ញុំ​ចង់​បាន​បទ​ពិសោធ​នៅ​លីគ​អឺរ៉ុប​ម្ដង។ ​ខ្ញុំ​នឹង​ព្យាយាម។ ​ខ្ញុំ​ចូល​ចិត្ត​មើល​ការ​ប្រកួត​នៅ​លីគ​អង់គ្លេស ​ខ្ញុំ​ពេញ​ចិត្ត​ការ​ដឹក​នាំ​របស់ Klopp ​និង​បច្ចេកទេស​របស់ Pep ​។ ​ខ្ញុំ​ក៏​មាន​ក្បួន​លេង​របស់​ខ្លួន​ឯង​ដែរ ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​អាច​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ឃើញ​នៅ​ទី​នោះ”៕



ប្រភព៖​DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT