ប្រធាន​ក្លឹប Lyon ​បង្ហើប​ពី​ថ្ងៃ​ដែល Champions League ​ត្រលប់​មក​វិញ

លោក​ Jean-Michel Aulas ប្រធាន​ក្លឹប Lyon ​បាន​បញ្ជាក់​ថា​ការ​ប្រកួត UEFA Champions League ​នឹង​ត្រលប់​មក​វិញ​ឆាប់​ៗ​នេះ ​ដោយ​ក្រុម​របស់​លោក​នឹង​ប៉ះ Juventus ​នៅ​ថ្ងៃ​៧​ខែ​សីហា​ឆ្នាំ​២០២០។​ក្រុម​នៅ​លីគ​បារាំង​ខាង​លើ​បាន​នាំ​មុខ​ក្រុម Juventus ​១-០ ​ទៅ​ហើយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ប៉ុន្តែ​ដោយសារ​តែ​មេរោគ Covid-19 ​វាយ​លុក ​ធ្វើ​ឱ្យ​ការ​ប្រកួត​ផ្អាក​សិន​រហូត​មក​ដល់​ពេល​នេះ។ ​យ៉ាងណាមិញ ​លីគ​បារាំង​បាន​ប្រកាស​រំសាយ​រដូវ​កាល​នេះ​ចោល​ហើយ ប៉ុន្តែ​ក្របខណ្ឌ​ដទៃ​ទៀត​នៅ​មិន​ទាន់​ទេ ​ជា​ពិសេស UEFA Champions League ​តែ​ម្ដង។

​បើ​តាម​គម្រោង ​លីគ​នេះ​នឹង​ត្រលប់​មក​ប្រកួត​វិញ ដោយ​គ្មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​នៅ​ខែ​សីហា​ខាង​មុខ។ ​ហើយ​លោក Jean ​ដែល​ជា​ប្រធាន​ក្លឹប Lyon ​ក៏​និយាយ​ដូច​គ្នា​នេះ​ដែរ។ ​លោក ​បញ្ជាក់​ថា​ក្រុម Lyon ​នឹង​ត្រូវ​ប្រកួត​ជើង​ទី​២​នៅ​ទឹក​ដី Turin ​នា​ថ្ងៃ​ទី​៧​ខែ​សីហា​ឆ្នាំ​២០២០៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT