កីឡាករខ្លះធ្លាប់ឈ្នះ World Cup ធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ប៉ុន្តែនៅពានអឺរ៉ុបការលេងឲ្យក្លឹបគឺ UEFA Champions League ពួកគេមិនធ្លាប់ស្គាល់រសជាតិលើកពាននោះទាល់តែសោះ។
តាមរបាយការណ៍ពី TransferMarkt បានរៀបចេញជាឈុត ១១ រូប នាមកីឡាករធ្លាប់លេងនៅ UCL ច្រើនបំផុត តែមិនធ្លាប់ឈ្នះពានសូម្បីតែម្តង។
ក្នុងនោះមានដូចតទៅ៖
- អ្នកចាំទី: Buffon – ១២៣ ប្រកួត
- ខ្សែការពារ: Clichy – ៧៣ ប្រកួត, Cannavaro – ៦០ ប្រកួត, Thuram ៦៩ ប្រកួត, Zambrotta – ៧១ ប្រកួត
- ខ្សែបម្រើ: Ballack – ៩៣ ប្រកួត, Pires – ៨១ ប្រកួត, Nedved – ៧៩ ប្រកួត
- ខ្សែប្រយុទ្ធ: Totti – ៥៥ ប្រកួត, Ibrahimovic – ១២០ ប្រកួត, Ronaldo – ៤០ ប្រកួត
ប្រភព៖ AF