សៀង ចន្ធាថា​ខ្លួនហ្វឹកហាត់រាល់ថ្ងៃ រក្សាកម្លាំង​នៅ​ដដែល

ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបឹងកេត សៀង ចន្ធា បានបង្ហាញថារូបគេតែងតែហ្វឹកហាត់ខ្លួនឯងជាប្រចាំ ដើម្បីត្រៀមខ្លួនសម្រាប់ការត្រឡប់មកវិញនៃការប្រកួត​ទោះ​បី​ជាការ​ប្រកួតក្នុង​លីគ​បាន​ផ្អាក​តាំង​ពី​ខែ​កុម្ភៈ​ដោយ​សារ​ស្ថានភាព​ Covid 19 ក៏ដោយ។

“ សម្រាប់ខ្ញុំអំឡុងពេលមិនមានការប្រកួតអស់រយៈពេលជាង១ខែកន្លះ ខ្ញុំមានសុខភាពល្អ រឹងមាំ មិនមានបញ្ហារបួស អ្វីទេ។ ញុំបានរក្សាកម្លាំងល្អ និងហ្វឹកហាត់តាមរបៀបដែល លេាកគ្រូបានណែនាំដាក់អេាយ ធ្វើនៅទីធ្លាមុខផ្ទះ សាលារៀន និងតាមឆ្នេរសមុទ្រ។ ” ។

ជាមួយគ្នានោះផងដែរ កីឡាករវ័យ ១៨ឆ្នាំរូបនេះ បានបង្ហើបអំពីការនឹករលឹកដល់ពេលវេលានៃបាល់ទាត់ដែលខ្លួនចាំមិនភ្លេច ចាប់តាំងពីចូលរួមជាមួយបឹងកេត គឺ៖  ខ្ញុំរំលឹកដល់ពេលវេលានៃបាត់ទាត់ដែលធ្វើអេាយខ្ញុំចាំមិនភ្លេចបានគឺ ការប្រកួតនៃសប្តាហ៍ទី២ យើងបានយកជំយជម្នះ និងមានអ្នកគាំទ្រច្រើនកុះករដែលក្លឹបមិនធ្លាប់មានពីមុនមក មួយទៀតអ្វីដែលខ្ញុំមកមិនអាចបំភ្លេចបាន គឺការប្រកួតនៅប្រទេស ឥណ្ឌូនេសុីដែលខ្ញុំមានរបួសជើងយ៉ាងខ្លាំង ធ្វើអេាយខ្ញុំខកខាតការហ្វឹកហាត់ជាច្រើនសប្ដាហ៍។ ” ។

យ៉ាងណាមិញ សៀង ចន្ធា បានប្រាប់ថារូបគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការវិលត្រឡប់មកហ្វឹកហាត់និងការប្រកួត ទាំងកម្លាំង និងសមត្ថភាពបានយ៉ាងល្អ ពេលដែលលីគអាចដំណើរការឡើងវិញ។

ចាប់តាំងចូលរួមជាមួយបឹងកេត នាដើមរដូវកាល ២០២០នេះ ចន្ធា ទទួលបានឱកាសបង្ហាញខ្លួនក្នុង ៤ប្រកួតរបស់បឹងកេត និងរកគ្រាប់បាល់បាន ២គ្រាប់ ក្នុងជំនួបឈ្នះក្រុមនគរបាលជាតិ ៣-០ នៅសប្តាហ៍ទី ៤ និង បញ្ជូនបាល់ ( Assist ) ឱ្យមិត្តរួមក្រុម ទាត់បញ្ចូលទី ១គ្រាប់ ក្នុងប្រកួតឈ្នះវិសាខា ១-០ កាលពីសប្តាហ៍ទី ២ ៕

 

អត្ថបទនិងរូបភាព៖បឹងកេត

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT