Mbappe ​នឹង​ឈ្នះ Ballon d’Or ​នៅ​ឆ្នាំ​២០២៥​

​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Mbappe ​របស់​ក្រុម PSG ​នឹង​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ Ballon d’Or ​នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ។ ​នេះ​បើ​តាម​ការ​គិត​របស់ Herrera ។

​កីឡាករ Ander Herrera ​ដែល​ទើប​ផ្លាស់​ទៅ​លេង​នៅ​ក្រុម PSG ​បាន​មើល​ឃើញ​ថា Mbappe ​ជា​ខ្សែ​ប្រយុទ្ធ​មាន​ទេពកោសល្យ​ខ្ពស់​កម្រ​រក​បាន។ ​រូបគេ ​ជា​កីឡាករ​ដែល​អាច​ផ្លាស់​ប្ដូរ​ការ​ប្រកួត​បាន ​និង​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​បំផុត​ក្នុង​សម័យ​កាល​នេះ។ មិន​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ទេ ​កីឡាករ​បារាំង​នេះ​នឹង​ឈ្នះ​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​ជា​ច្រើន​មិន​ខាន។

​អតីត​កីឡាករ Man Utd ​បាន​និយាយ​ទៀត​ថា​៖ “អ្វី​ដែល​ខ្ញុំ​អាច​និយាយ​បាន​ពី Mbappe ​គឺ​រូបគេ​ដូចជា​កូន​ក្មេង​អី​ចឹង។ ​ផ្លូវ​ដែល​គាត់​រត់ គឺ​គាត់​នឹង​ធ្វើ​ឱ្យ​អ្នក​នៅ​ពី​ក្រោយ​គាត់។ គាត់​រត់​ដូច Usain Bolt ​អីចឹង។ ​ក្នុង​វិស័យ​បាល់ទាត់ ​អ្នក​តែងតែ​ឃើញ​ជា​និច្ច​ថា​កីឡាករ​ដែល​រត់​លឿន ​នឹង​មាន​ឱកាស​ច្រើន”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT