ប្រភពនៅអ៊ីតាលី បានបញ្ជាក់ថា Pjanic បានយល់ព្រមផ្លាស់ទៅលេងនៅ FC Barcelona ហើយ ប្រសិនបើក្រុម Juventus ពិតជាលក់រូបគេចេញមែន។

ក្រុម Juventus និង Barcelona កំពុងចរចាគ្នាដើម្បីដោះដូរកីឡាករ២នាក់គឺ Pjanic និង Arthur Melo នៅពេលរដូវកាលដោះដូរកីឡាករបើកខាងមុខនេះ។ ក្នុងឱកាសចរចាគ្នានេះ ប្រភពនៅអ៊ីតាលី បានបង្ហើបថា Pjanic បានយល់ព្រមទៅលេងនៅអេស្ប៉ាញហើយ ប៉ុន្តែ Arthur វិញ មិនព្រមចាកចេញពីក្រុមអ្នកមានបុណ្យនោះទេ។ កីឡាករប្រេស៊ីល ចង់បន្ដលេងនៅទីនេះទៀត ដើម្បីមានឱកាសជាប់ជម្រើស១១នាក់ដំបូងនិងឈ្នះពានរង្វាន់ជាមួយ Barcelona ។
ប្រសិនបើ Arthur មិនព្រមមកទេ ហើយក្រុម Barca ពិតជាត្រូវការ Pjanic មែន នោះពួកគេប្រាកដជាត្រូវចំណាយប្រាក់ហើយ។ តាមដំណឹងមកថាបើសិនចាយប្រាក់មែន ក្រុមរបស់លោក Setien ត្រូវចំណាយ៦០លានផោន ទើបអាចយកខ្សែបម្រើម្នាក់ខាងលើពីក្រុម Juventus បាន៕ប្រភព Marca