Paulo Dybala បានបង្ហើបថាចង់បានខ្សែបម្រើ Paul Pogba មកលេងនៅក្រុម Juventus វិញ ព្រោះថាកន្លងមកពួកគេមានរដូវកាលល្អៗជាមួយគ្នាយ៉ាងច្រើន។
កីឡាករទាំងពីរខាងលើនេះ ធ្លាប់លេងជាមួយគ្នា១រដូវកាល ២០១៥-១៦ ដោយបានឈ្នះពានរង្វាន់២គឺ Serie A និង Coppa Italia មុនពេល Pogba ចាកចេញទៅចូលរួមជាមួយ Man Utd នៅឆ្នាំ ២០១៦។ ដោយឡែកលេងជាមួយគ្នាតែ១រដូវកាលមែន ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីន បានចាត់ទុកកីឡាករបារាំងជាមិត្តរួមក្រុមល្អម្នាក់។ ដោយរូបគេរំពឹងថា Pogba នឹងត្រលប់មកលេងជាមួយក្រុម Juventus វិញ នៅពេលខាងមុខផងដែរ។
Dybala បាននិយាយថា៖ “ខ្ញុំបានប្រមូលអាវរបស់កីឡាករល្បីៗ ដោយក្នុងនោះក៏មាន Pogba ម្នាក់ដែរ ពេលយើងលេងទល់ Man Utd នៅឆ្នាំ ២០១៨កន្លងទៅ។ ខ្ញុំបានចាត់ទុកគាត់ជាមនុស្សល្អ មិនត្រឹមតែជាកីឡាករម្នាក់នោះទេ។ ខ្ញុំមានពេលវេលាដ៏ល្អជាមួយគាត់១រដូវកាល ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចមានពេលល្អជាមួយគ្នាទៀតនៅពេលខាងមុខ”៕ប្រភព Dailymail