Jovic ​រង​របួស​បាក់​ឆ្អឹង​ជើង​ខាង​ស្ដាំ ​ពេល​ត្រលប់​មក​រួម​ក្រុម Real Madrid ​

​ខ្សែ​ប្រយុទ្ធ Luka Jovic ​បាន​រង​របួស​បាក់​ឆ្អឹង​ជើង​ខាង​ស្ដាំ​របស់​ខ្លួន ​ក្រោយ​ពី​ក្រុម​គ្រូ​ពេទ្យ Real Madrid ​បាន​ពិនិត្យ​រូបគេ​កាល​ពី​ម្សិលមិញ​នេះ​។

​ក្រុម Real Madrid ​មិន​បាន​បញ្ជាក់​ច្បាស់​ថា​ការ​របួស​រហូត​ដល់​បាក់​ឆ្អឹង​ជើង​នេះ ​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ។ ​ដោយ​បាន​ដឹង​ត្រឹម​ថា​របួស​នេះ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ជា​ច្រើន​សប្ដាហ៍​ទៅ​មុខ​ទៀត ​មិន​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ឡើយ។ ដូច្នេះ​រដូវ​កាល​នេះ ​បើ​ទោះ​ជា​លីគ​ត្រលប់​មក​វិញ ​ក៏​ខ្សែ​ប្រយុទ្ធ​សែប​នេះ អាច​មិន​បាន​ចូល​លេង​ដែរ។

​រំលឹក​ថា​ក្រុម Real Madrid ​បាន​កោះ​ហៅ​កីឡាករ​ទាំង​អស់​របស់​ខ្លួន​ឱ្យ​ត្រលប់​មក​អេស្ប៉ាញ​វិញ ​ដើម្បី​ធ្វើ​តេស្ដ​ត្រៀម​ហ្វឹកហាត់​។ ​ដោយ​មាន​ដំណឹង​មក​ថា ​ក្របខណ្ឌ La Liga ​អាច​នឹង​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​២០​ខែ​ក្រោយ​នេះ​ហើយ៕ប្រភព Marca

  • Jovic ​រង​របួស​បាក់​ឆ្អឹង​ជើង​ខាង​ស្ដាំ ​ពេល​ត្រលប់​មក​រួម​ក្រុម Real Madrid ​