ក្របខណ្ឌ La Liga នឹងបើកដំណើរការប្រកួតលីគវិញនៅថ្ងៃទី២០ខែក្រោយនេះ ហើយបញ្ចប់នៅថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២០។
លោក Javier Aguirre អ្នកចាត់ការក្រុម Leganes បានបង្ហើបថាតាមគម្រោង លីគ La Liga នឹងបើកនៅថ្ងៃទី២០ខែក្រោយ។ ស្របពេលបច្ចុប្បន្នក្លឹបទាំងអស់ចាប់ផ្ដើមកោះហៅកីឡាករមកវិញ និងធ្វើតេស្ដមេរោគ Covid-19 មុនពេលឱ្យពួកគេអាចប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាបាន។
លោក Javier បាននិយាយទៀតថា៖ “យើងចាប់ផ្ដើមថ្ងៃទី២០ខែក្រោយ ហើយប្រើពេលតែ៥សប្ដាហ៍ប៉ុណ្ណោះដើម្បីបញ្ចប់វា។ យើងនឹងលេងថ្ងៃសៅ អាទិត្យ និងពុធ ព្រហស្បត្ណិ។ La Liga ទើបតែប្រាប់មកខ្ញុំរឿងនេះដែរ ហើយខ្ញុំពិតជារីករាយដែលអាចឱ្យក្រុមលេងវិញបាន ដើម្បីបញ្ចប់រដូវកាលនេះឱ្យពេញលេញ”។ ការត្រលប់មកលេងវិញនេះដែរ នឹងត្រូវធ្វើឡើងដោយបិទ ទ្វាមិនឱ្យអ្នកគាំទ្រទស្សនានោះទេ៕ប្រភព៖ GOAL