Leandro Paredes ខ្សែបម្រើក្រុម PSG បានបញ្ជាក់ថាមិត្តរួមក្រុម Neymar នឹងមិនចាកចេញទៅណាចោលក្រុមឡើយ នៅពេលដែលគេមិនទាន់អាចសម្រេចបំណងធំបាន។
Barcelona ជាក្លឹបមួយដែលតែងតែទាក់ទងទៅ Neymar ដើម្បីនាំត្រលប់មកលេងនៅ Camp Nou វិញ ក្រោយពីការចាកចេញរបស់គេតាំងពីឆ្នាំ២០១៧មក។ ថ្មីៗនេះ មានដំណឹងថាក្រុមអ្នកមានបុណ្យនៅអេស្ប៉ាញ នឹងចំណាយប្រាក់ជាច្រើន ដើម្បីអន្ទង់ចិត្តកីឡាករប្រេស៊ីល ឱ្យចោល PSG ទៅលេងនៅ Barcelona វិញនៅរដូវកាលក្រោយ។
តែបើតាម Paredes ដែលជាមិត្តរួមក្រុម Neymar នៅក្លឹប PSG វិញ បាននិយាយថា៖ “ខ្ញុំបាននិយាយជាមួយ Neymar ច្រើន គាត់តែងតែទាក់ទងមកខ្ញុំ។ ឥឡូវនេះពួកគេនៅឆ្ងាយពីគ្នា គាត់ក៏តែងតែ Video Call មកខ្ញុំផងដែរ។ គាត់នឹងនៅបន្ដជាមួយយើងនៅរដូវកាលក្រោយទៀត”៕ប្រភព៖ MARCA