របាយការណ៍ចុងក្រោយល្ហិចល្ហៀងថាទាំងក្លឹប Tottenham និង Everton ក៏ដាក់ចិត្តចង់បានខ្សែការពារកំពូលរបស់ Napoli គឺកីឡាករ Kalidou Koulibaly ផងដែរ ប៉ុន្តែបុរសសញ្ជាតិសេណេហ្គាល់ទំនងមិនយល់ព្រមនោះទេ ពោលរង់ចាំតែសំណើក្លឹបយក្សតែប៉ុណ្ណោះ។
ខ្សែការពារវ័យ ២៨ ឆ្នាំ ដែលមានតម្លៃប្រមាណ ១០០ លាន កំណត់ចេញពីក្លឹបយក្ស Napoli អាចនឹងត្រូវមានការចរចាតម្លៃខ្លួនទាបជាងនេះ ផ្អែកតាមវិបត្តិហិរញ្ញវត្ថុដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន។
តាមរបាយការណ៍ពី Calciomercato ចុះផ្សាយ Koulibaly នឹងត្រៀមខ្លួនរួចរាល់ក្នុងការចាកចេញ ដរាបណាលុះត្រាតែ Liverpool, Paris Saint-Germain, Barcelona ឬ Real Madrid ដាក់សំណើនាំយករូបគេនាពេលខាងមុខនេះ៕ ប្រភព៖ AF