មួយអាជីពហើយ Zlatan ស្អប់តែ ៣ ឬ ៤ នាក់ទេ ក្នុងនោះមានមិត្តរួមក្លឹប PSG បីឆ្នាំម្នាក់

Zlatan Ibrahimovic ត្រូវបានអតីតកីឡាករនៅ LA Galaxy លោក Michael Ciani ទម្លាយថាបុរសសញ្ជាតិស៊ុយអែតបានមានចិត្តស្អប់ ដល់កីឡាករ ៣-៤ រូបដែលជាមិត្តរួមក្រុមក្នុងអាជីពរយៈពេលជាង ២០ ឆ្នាំមកនេះ។

ប្រាប់ RMC Sport លោក Michael បានទម្លាយសារដែលធ្លាប់ដឹងពី Zlatan ថា៖ “ប្រសិនអ្នកបាក់ទៅខាង Cavani ពេក គឺ Ibra [Zlatan] មិនចូលចិត្តនោះទេ ពោលលុះត្រាតែអ្នកចែកឲ្យដាច់ថានៅខាង Ibra ឬប្រឆាំងនឹង Ibra តែម្ដង”។

លោកបន្ថែម៖ “មនុស្សតែម្នាក់គត់ដែលលោកមិនត្រូវជាមួយនោះគឺ Cavani ដោយគាត់បានប្រាប់ខ្ញុំថាក្នុងអាជីពរបស់គាត់ គាត់ស្អប់មិត្តរួមក្រុមតែ ៣ ឬ ៤ នាក់ប៉ុណ្ណោះ ហើយចំណោមម្នាក់នោះមាន Cavani មួយដែរ”។

បញ្ជាក់ថា Zlatan ធ្លាប់បានរួមអាជីពអស់រយៈពេល ៣ ឆ្នាំជាមួយនឹង Cavani នៅឯក្លឹប PSG នាចន្លោះឆ្នាំ ២០១៣-១៦ មុនកីឡាករស៊ុយអែតផ្ទេរចេញមកលេងឲ្យ Man Utd៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT