អតីត​ប្រធាន Inter ​៖ ​បើ​លក់ Lautaro ​មាន​តែ​យក Messi ​មក Inter Milan ​វិញ​

​ក្រុម FC Barcelona ​កំពុង​តាម​ប្រមាញ់​យក​ខ្សែ​ប្រយុទ្ធ Lautaro Martinez ​ខ្លាំង​មែនទែន​នា​រដូវ​កាល​នេះ ​ក្រោយ​ពី​ឃើញ​ការ​បង្ហាញ​សមត្ថភាព​ល្អ​របស់​គេ​ជាមួយ​ក្រុម Inter Milan ។

​តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Massimo Moratti ​អតីត​ប្រធាន​ក្លឹប Inter Milan ​បាន​បញ្ជាក់​ថា​រឿង​ខាង​លើ​នេះ​មិន​ងាយ​កើត​ឡើង​នោះ​ទេ។ ​ប្រសិន​បើ​កើត​ឡើង​មែន ​ក្រុម Barcelona ​ក៏​ត្រូវ​ចំណាយ​ច្រើន​ឱ្យ Inter ​វិញ​ផង​ដែរ ​ឬ​អាច​យក Messi ​ដើម្បី​ដូរ​យក Lautaro ​ទៅ​វិញ​ក៏​បាន។

លោក Moratti ​បាន​និយាយ​បែប​នេះ​ថា​៖ “ប្រសិន​បើ Lautaro ​ចាកចេញ? ​ប្រសិន​បើ Messi ​មក​ជំនួស​តំណែង​គេ ​នោះ​ខ្ញុំ​យល់​ព្រម។ ​តែ​បើ Messi ​មិន​ព្រម​មក​ទេ ​Dybala ​ក៏​ទំនង​អាច​ជំនួស​តំណែង​នៅ​តំបន់​ប្រយុទ្ធ​នេះ​បាន​ដែរ”៕ប្រភព Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT