Mkhitaryan បានបញ្ជាក់ថាចង់ឱ្យក្រុម Arsenal ព្រមលក់រូបគេឱ្យទៅក្រុម Roma ទៅនៅពេលខាងមុខនេះ ព្រោះលែងមានអារម្មណ៍នៅអង់គ្លេសទៀតហើយ។
Henrikh Mkhitaryan ត្រូវបានក្រុម Roma ខ្ចីជើងកាលពីរដូវកាលមុននេះ ហើយទៅលេងនៅអ៊ីតាលី កីឡាករវ័យ៣១ឆ្នាំនេះហាក់ដូចជាធ្វើបានល្អជាងលេងនៅអង់គ្លេសទៅទៀត។ Mkhitaryan លែងចង់ត្រលប់មកលេងនៅ Arsenal វិញហើយ ដោយចង់ឱ្យ Roma ចុះកុងត្រាយករូបគេជាផ្លូវការតែម្ដង ជាមួយតម្លៃខ្លួនត្រឹមតែ៩លានផោនប៉ុណ្ណោះ។
អតីតកីឡាករ Manchester United ខាងលើនេះ បាននិយាយថា៖ “ពេលវេលាខ្ញុំនៅអង់គ្លេសគឺអស់ហើយ ខ្ញុំសង្ឃឹមថាថ្នាក់ដឹកនាំនឹងអាចស្វែងរកឱកាសយល់ព្រមជាមួយ Roma ព្រោះខ្ញុំចង់បន្ដលេងនៅអ៊ីតាលីនេះទៀត”៕ប្រភព Dailymail